វគ្គសិក្សា ភាសាអង់គ្លេសស ម្រាប់មនុស្ស គ្រប់វ័យ

ឱកាសដ៏វិសេសវិសាលពី សាកល​វិទ្យាល័យហ្សាម៉ាន់!

សាកលវិទ្យាល័យ ហ្សាម៉ាន់ ផ្តល់ជូនការបញ្ចុះតម្លៃ ៥០% លើវគ្គ សិក្សាភាសាអង់គ្លេសក្រៅម៉ោង ពេលល្ងាចសម្រាប់សិស្សានុសិស្ស ដែលធ្វើការចុះឈ្មោះចូលរៀន មុនថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១២ ។ តម្លៃសិក្សាត្រឹមតែ ៤៦ដុល្លារប៉ុណ្ណោះ ក្នុងមួយខែបន្ទាប់ ពី​ការ​បញ្ចុះ​តម្លៃរួច។
មជ្ឈមណ្ឌល​ CCE (Centre for Continuing Education) នៃសាកលវិទ្យាល័យ ហ្សាម៉ាន់ ផ្តល់ជូនវគ្គសិក្សាភាសាអង់គ្លេស ទូទៅ​សម្រាប់មនុស្សគ្រប់វ័យ ដែលមានបំណងចង់បង្កើន កម្រិតសិក្សាយល់ដឹងផ្នែក ភាសាអង់គ្លេស​ ដោយសិក្សាជាមួយសាស្រ្តាចារ្យ ដែលមានសញ្ញាបត្រគរុកោសល្យ​ច្បាស់លាស់ និងមានបទពិសោធន៍​ ក្នុងការបង្រៀន​ ភាសាអង់គ្លេស ។ សិស្សអាចបង្កើន សមត្ថភាពភាសា របស់ខ្លួន តាមរយៈការសិក្សានិងសន្ទនាជាមួយ លោកគ្រូអ្នកគ្រូរយៈពេល ៣ថ្ងៃក្នុងមួយសបា្តហ៍ ឬសរុប៤៦ម៉ោងសម្រាប់កម្រិតនិមួយៗ ។
សម្រាប់សិស្សដែល បានចុះឈ្មោះរួច សូមមកកាន់សាកលវិទ្យាល័យ ហ្សាម៉ាន់ ឱ្យបានមុនថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១២ ដើម្បីធ្វើការប្រឡងតេស្ត សមត្ថភាពយល់ដឹងភាសា អង់គ្លេស​ទៅ តាម​កម្រិត​និមួយៗ ។ វគ្គសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១២។

ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបាននូវ ការបញ្ចុះពិសេស! សូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ!

សាកលវិទ្យាល័យ ហ្សាម៉ាន់ មានសិទ្ធិក្នុងការបន្តឬមិន បន្តការបញ្ចុះតម្លៃសិក្សា សម្រាប់វគ្គសិក្សាបន្ទាប់ទៀត។ សិស្សទាំងអស់ត្រូវធ្វើការបង់ថ្លៃ សិក្សាទៅតាមត្រីមាស (កម្រិតសិក្សា) ដែលកម្រិតសិក្សានិមួយៗ​ មាន​រយៈពេល ២ខែកន្លះ​ ហើយវគ្គនិមួយៗមានតម្លៃត្រឹមតែ ១១៥ដុល្លារប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ សាកលវិទ្យាល័យ ហ្សាម៉ាន់ តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៩៦ ១១១