ឱកាសដ៏ពិសេសពីសាកលវិទ្យាល័យហ្សាម៉ាន់!
មជ្ឈមណ្ឌល «Centre for Continuing Education» នៃសាកលវិទ្យាល័យ ហ្សាម៉ាន់ បានចាប់ផ្តើម នូវវគ្គសិក្សាភាសាអង់គ្លេស ទូទៅសម្រាប់មនុស្សគ្រប់វ័យ ដែលមានបំណងចង់សិក្សា ភាសាអង់គ្លេសប្រកបដោយ គុណភាព។
សាស្រ្តាចារ្យដែល មានទេពកោសល្យ និងបទពិសោធន៍របស់យើង នឹងជួយបណ្តុះបណ្តាលលោកអ្នក ឱ្យមានភាពរីកចម្រើនផ្នែក ភាសាអង់គ្លេសពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់វគ្គសិក្សានេះ សិស្សទាំងអស់ នឹងសិក្សាចំនួនបីថ្ងៃ ក្នុងមួយសប្តាហ៏ ដែលសរុបទៅគឺស្មើនឹង ៤៦ម៉ោង សម្រាប់កម្រិតនីមួយៗ។